កីឡាករបាល់ទាត់ឆ្នើមប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងប្រកបអាជីពនៅលីគអឺរ៉ុប

សេចក្តីសង្ខេប

អត្ថបទវិភាគរបស់ 1xBet នេះនឹងបង្ហាញពីកីឡា...

1 min read

អត្ថបទវិភាគរបស់ 1xBet នេះនឹងបង្ហាញពីកីឡាករលេចធ្លោជាងគេតំណាងឱ្យតំបន់របស់យើង ដែលកំពុងប្រកបអាជីពនៅទ្វីបអឺរ៉ុប។

Jay Idzes (Sassuolo)

ប្រធានក្រុមជម្រើសជាតិឥណ្ឌូណេស៊ីរូបនេះ កើត និងចាប់ផ្តើមលេងបាល់ទាត់ដំបូងនៅប្រទេសហូឡង់។ ទោះជាយ៉ាងណា ភាពជោគជ័យដ៏ធំបំផុតក្នុងអាជីពជាខ្សែការពារកណ្តាលរបស់គេ គឺកើតឡើងនៅប្រទេសអ៊ីតាលីដែលជាប្រទេសផ្តល់តម្លៃខ្ពស់បំផុតលើទម្រង់លេងការពារដ៏រឹងមាំ។ ក្នុងរដូវកាលដំបូងជាមួយក្រុម Venezia កីឡាករ Idzes បានជួយឱ្យក្រុមឡើងទៅលេងនៅលីគកំពូល Serie A ហើយនៅរដូវកាលបន្ទាប់ រូបគេក៏ត្រូវបានតែងតាំងជាប្រធានក្រុមតែម្តង។ តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីទល់នឹងក្រុម Juventus លោក Jay បានក្លាយជាកីឡាករមកពីតំបន់អាស៊ីអាគ្នេយ៍ដំបូងគេបង្អស់ ដែលអាចរកគ្រាប់បាល់បានក្នុងលីគកំពូលរបស់អ៊ីតាលី។

នារដូវក្តៅឆ្នាំ 2025 កីឡាករ Idzes បានផ្លាស់ទៅចូលរួមជាមួយក្រុម Sassuolo ក្នុងតម្លៃខ្លួន 8.1 លានអឺរ៉ូ ដោយនៅទីនោះរូបគេបានក្លាយជាកីឡាករស្នូលភ្លាមៗ។ គិតត្រឹមចុងរដូវកាល រូបគេឈរនៅចំណាត់ថ្នាក់លេខពីរក្នុងក្រុម សម្រាប់មធ្យមភាគនៃការកាត់បាល់ និងការទាត់បាល់ចេញពីតំបន់គ្រោះថ្នាក់ក្នុងមួយប្រកួត។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports កីឡាករ Jay កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹប AC Milan ដូច្នេះយើងសង្ឃឹមថា ខ្សែការពាររូបនេះនឹងអាចផ្លាស់ទៅលេងឱ្យក្លឹបដែលមានកេរ្តិ៍ឈ្មោះធំជាងនេះក្នុងពេលឆាប់ៗ។

Kevin Diks (Borussia Mönchengladbach)

នេះគឺជាកីឡាករឥណ្ឌូណេស៊ីមួយរូបទៀតដែលទទួលបានជោគជ័យក្នុងអាជីពដំបូងរបស់ខ្លួននៅប្រទេសហូឡង់។ នារដូវក្តៅឆ្នាំ 2016 កីឡាករ Diks បានផ្លាស់ទៅក្លឹប Fiorentina នៅប្រទេសអ៊ីតាលី ប៉ុន្តែមិនយូរប៉ុន្មានក៏ត្រូវបានបញ្ជូនទៅឱ្យក្រុម Vitesse ខ្ចីជើង និងបន្តទៅក្រុម Feyenoord ដោយខ្សែការពារកណ្តាលរូបនេះបានឈ្នះពានរង្វាន់ Dutch Cup ជាមួយក្លឹបទាំងពីរនេះ។ បន្ទាប់មក រូបគេបានបន្តលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្រុម Empoli និង Aarhus ហើយនៅក្នុងឆ្នាំ 2021 លោក Kevin ក៏បានចូលរួមជាមួយក្រុម Copenhagen។ ជាមួយក្លឹបរាជធានីរបស់ដាណឺម៉ាកមួយនេះ កីឡាករឥណ្ឌូណេស៊ីរូបនេះមិនត្រឹមតែបានឈ្នះជើងឯកលីគក្នុងស្រុករហូតដល់បីដងប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធយ៉ាងក្រាស់ក្រែលក្នុងការប្រកួតប្រជែងពានរង្វាន់អឺរ៉ុបទៀតផង ដែលជួយឱ្យរូបគេបង្កើតកំណត់ត្រាជាកីឡាករអាស៊ីអាគ្នេយ៍ដែលមានចំនួនប្រកួត និងចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងព្រឹត្តិការណ៍របស់ UEFA។

បន្ទាប់ពីផ្លាស់មកកាន់ក្រុម Borussia Mönchengladbach កីឡាករ Diks បានសម្រេចសមិទ្ធផលដ៏អស្ចារ្យមួយទៀត ដោយក្លាយជាកីឡាករឥណ្ឌូណេស៊ីដំបូងគេបង្អស់ដែលអាចរកគ្រាប់បាល់បាននៅក្នុងលីគ Bundesliga។ បច្ចុប្បន្ន ក្រុមរបស់លោក Kevin កំពុងឈរនៅបាតតារាង ប៉ុន្តែបទពិសោធ ភាពជាអ្នកដឹកនាំ និងទម្រង់លេងដ៏ល្អរបស់គេ ត្រូវបានរំពឹងថានឹងអាចជួយស្រោចស្រង់ក្លឹប Borussia ឱ្យរួចផុតពីស្ថានភាពដ៏លំបាកនេះបាន។

Nicholas Mickelson (SV Elversberg)

កីឡាករម្នាក់ទៀតដែលកំពុងលេងនៅលីគ Bundesliga រូបនេះ ធ្លាប់បង្ហាញខ្លួនបាន 35 ប្រកួតសម្រាប់ក្រុមជម្រើសជាតិថៃ និងត្រូវបានជ្រើសរើសជាកីឡាករបាល់ទាត់ឆ្នើមបំផុតប្រចាំប្រទេសរបស់ខ្លួនកាលពីឆ្នាំមុន។ កាលពីរដូវកាលមុន Mickelson និងក្លឹបរបស់គេបានបង្កើតអព្ភូតហេតុមួយ ដោយអាចឡើងមកលេងនៅលីគកំពូលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ បើមើលទៅលើលទ្ធផលនៃការប្រកួតបើកឆាករដូវកាលថ្មីរបស់ពួកគេ ក្រុម SV Elversberg ពិតជាមានឆន្ទៈមោះមុតក្នុងការបន្តឈរជើងក្នុងលីគ Bundesliga ដោយពួកគេទើបតែស្គាល់រសជាតិចាញ់ម្តងគត់ ក្រោមថ្វីជើងក្រុមខ្លាំង Bayern Munich។

Bjørn Martin Kristensen (KFUM Oslo)

ខ្សែប្រយុទ្ធវ័យ 24 ឆ្នាំរបស់ក្រុមជម្រើសជាតិហ្វីលីពីនរូបនេះ កំពុងព្យាយាមស្វែងរកភាពជោគជ័យនៅក្នុងលីគកំពូល Eliteserien របស់ប្រទេសន័រវែស។ កាលពីរដូវកាលមុន Kristensen រកបានត្រឹមតែ 5 គ្រាប់ប៉ុណ្ណោះពីការប្រកួត 30 លើក ប៉ុន្តែលោក Bjørn មានចំណុចខ្លាំងផ្សេងទៀតជាច្រើន រួមមានភាពស្វាហាប់ក្នុងវ័យក្មេង សមត្ថភាពអាចលេងបានច្រើនទីតាំង និងភាពឧស្សាហ៍ព្យាយាមរបស់គេ។ នៅក្នុងយុទ្ធនាការលីគកាលពីរដូវកាលមុន រូបគេគឺជាកីឡាករដែលធ្វើបានល្អជាងគេបំផុតក្នុងក្រុមបើគិតលើមធ្យមភាគនៃការរត់ស្ទុះក្នុងមួយប្រកួត និងស្ថិតក្នុងចំណោមកីឡាករនាំមុខគេលើមធ្យមភាគនៃចម្ងាយរត់សរុបនៅលើទីលាន។

អ្នកជំនាញរបស់ 1xBet Company មានទំនុកចិត្តថា កីឡាករ Kristensen គ្រាន់តែត្រូវការពេលវេលាបន្ថែមបន្តិចទៀតប៉ុណ្ណោះ ហើយការខិតខំប្រឹងប្រែងរបស់គេច្បាស់ជានឹងប្រែក្លាយទៅជាគ្រាប់បាល់បានច្រើនជាងមុនមិនខាន។

Emil Audero (Rayo Vallecano)

នៅក្នុងឆ្នាំ 2019 ក្លឹប Sampdoria បានចាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទៅ 20 លានអឺរ៉ូ ដើម្បីនាំយកអតីតយុវជនថ្នាលរបស់ក្រុម Juventus រូបនេះ។ លោក Emil ពិតជាធ្វើឱ្យថ្នាក់ដឹកនាំមិនខកបំណងឡើយសម្រាប់ការវិនិយោគនេះ ដោយបង្ហាញខ្លួនបាន 169 ប្រកួតសម្រាប់ក្លឹប និងរក្សាការមិនឱ្យរបូតគ្រាប់បាល់បានចំនួន 37 ដង។ បន្ទាប់មក រូបគេបានទៅលេងជាអ្នកចាំទីបម្រុងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្រុម Inter Milan មុនពេលផ្លាស់ទៅក្រុម Como។

កាលពីរដូវកាលមុន កីឡាករ Audero បានទៅលេងនៅក្រុម Cremonese ក្នុងលក្ខខណ្ឌខ្ចីជើង។ ទោះបីជាក្រុមនេះត្រូវធ្លាក់ចេញពីលីគ Serie A ក៏ដោយ ប៉ុន្តែអ្នកចាំទីរូបនេះធ្វើបានល្អបំផុតក្នុងលីគ បើគិតលើតួលេខនៃការសង្គ្រោះបាល់។ នារដូវស្លឹកឈើជ្រុះនេះ លោក Emil បានផ្លាស់ទៅចូលរួមជាមួយក្រុម Rayo Vallecano ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករឥណ្ឌូណេស៊ីដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រលីគ La Liga។ ក្នុងការប្រកួតបង្ហាញខ្លួនលើកដំបូង រូបគេត្រូវប្រឈមមុខនឹងប្រព័ន្ធប្រយុទ្ធដ៏មុតស្រួចរបស់ក្រុម Real Madrid តែនៅតែអាចសង្គ្រោះបាល់បានរហូតដល់ប្រាំពីរលើក។

តាមដានទម្រង់លេងរបស់កីឡាករមកពីតំបន់អាស៊ីអាគ្នេយ៍នៅតាមបណ្តាលីគកំពូលៗក្នុងទ្វីបអឺរ៉ុប និងគាំទ្រពួកគេទាំងអស់គ្នាជាមួយ 1xBet Cambodia!

ចែករំលែកក្ដីស្រឡាញ់របស់អ្នក
Avatar photo

ចន្ទ្រា លី

ចន្ទ្រា លី ជាអ្នកនិពន្ធប្រចាំគេហទំព័រ KhmerWaveHub ដែលផ្តោតលើព័ត៌មានសង្គម វប្បធម៌ ការអប់រំ បច្ចេកវិទ្យា និងព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា។ លោកស្រីចាប់អារម្មណ៍ជាពិសេសលើការផ្លាស់ប្តូរក្នុងសង្គមសម័យទំនើប និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ គោលបំណងរបស់លោកស្រីគឺផ្តល់ព័ត៌មានច្បាស់លាស់ ងាយយល់ និងមានប្រយោជន៍ដល់អ្នកអាន។

Articles: 7

Leave a Reply

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *